Saturday, July 13, 2013

Google Remote Desktop



ថ្ងៃនេះខ្ញុំបាទ លើកយកនូវកម្ម វិធី មួយដែលមានឈ្មោះថា Google Remote Desktop ដែលវា ជាកម្ម វិធីមួយ ដែលស្ថិត នៅក្នុង ចំណោម កម្ម Remote Desktop ផ្សេងៗទៀត ដែលមានមុខងារប្រើសំរាប់ ធ្វើការប្រើប្រាស់ ក្នុងការ បង្រៀន ពន្យល់ រឺ ធ្វើអ្វីមួយ ពីកុំព្យូរទ័រមួយទៅ កុំព្យូទ័រមួយផ្សេងទៀត តាមរយះអ៊ិនធឺណែត។
ដើម្បីទាញយកនូវកម្ម វិធីនេះមកប្រើប្រាស់ ដំបូង យើងត្រូវ ដំឡើងកម្ម វិធី Google Chrome ជាមុនសិន មន្ទាប់មក ចូលទៅកាន់ ​Google Search រួចវាយបញ្ជូល Google Remote Desktop។ បន្ទាប់មកវានឹងបង្ហាញផ្ទាំងដូចខាងក្រោម កោយលោកអ្នកគ្រាន់តែ ចុចទៅលើ ប៊ូតុង Add To Chrome ដើម្បីធ្វើការទាញយក។


រួចចុចលើប៊ូតុង Add ដើម្បីយល់ព្រម


ពេលដែល ដោនលូតចប់ វានឹងបង្ហាញផ្ទាំងដូវខាងក្រោម


ចុចលើប៊ូតុង Launch ដើម្បី បើកប្រើកម្មវិធី Chrome Remote Desktop


ចុចទៅលើប៊ូតុង Continue ដើម្បីបន្តរ


ចុចលើប៊ូតុង Accept ដើម្បីយល់ព្រម



ពេលនោះវានឹងបង្ហាញ ផ្ទាំងពីរ សំរាប់ឲ្យអ្នកជ្រើសរើស
- Remote Assistance: មានន័យថាជាលក្ខណះចែក រំលែក Screen សំរាប់អ្នកផ្សេងបានត្រឹម តែមើលប៉ុន្នោះទេ
- My Computer: ទំរង់នេះគឺអាចឲ្យលោកអ្នក ប្រើប្រាស់ Screen លើ Computer ផ្សេងទៀតបាន។

លោកអ្នក ចុចលើ ប៊ូតុង Get Started លើទីតាំង My Computer


ត្រង់ទីនេះ ចុចលើ Enable Remote Connections ដើម្បីធ្វើការភ្ជាប់។ ពេលនោះវានឹងបង្ហាញផ្ទាំង ថ្មីមួយសំរាប់ ឲ្យលោកអ្នក បង្កើត លេខសំងាត់សំរាប់ កុំព្យូទ័ររបស់ អ្នក ដោយវាយបញ្ជូលលេខសំងាត់អ្វីក៏បាន ទៅលើប្រអប់ទាំងពីរ អោយដូចគ្នា


បង្កើត លេខសំងាតថ្មីរួច ចុចលើប៊ូតុង OK


ចុចលើពាក្យ OK ដើម្បីកំណត់ឲ្យដំណើរការ


ពេលនោះវានឹងបង្ហាញនូវឈ្មោះនៃកុំព្យូរទ័រ របស់លោកអ្នក នៅលើ Remote

ចំណាំ់: ដើម្បីបង្កើត ឲ្យកុំព្យូទ័រទាំងពីរបានស្គាល់គ្នា ដាច់ខាត ត្រូវបើក នូវ Account Gmail តែមួយលើ Google Remote Desktop។

អគុណសំរាប់ការទស្សនា, Share ដើម្បីចែករំលែកចំណេះដឹង