Thursday, July 11, 2013

Kill Virus



ថ្ងៃនេះខ្ញុំបាទ សូមលើកយកនូវកម្ម វិធីមួយដែលខ្ញុំបាទបានបង្កើត យូរមកហើយដើម្បីជួយសម្រួលទៅលើការ សំលាប់ នូវ ប្រភេទមេរោគមួយចំនួន ដែលវាបាន ធ្វើការ បំផ្លាញនូវ Software ជាច្រើនរបស់ Windows ដែលវាមានឈ្មោះថា Kill Virus ដោយលោកអ្នកអាច ទាញយកបានតាមរយះ Website Box.com។ ខាងក្រោមនេះខ្ញុំបាទ សូមរៀបរាប់ នូវទំរ់មួយ ចំនួនដែលទាក់ទងនឹង កម្មវិធីនេះ :

1 - KillVirus ជាទីតាំងមួយដែល មានមុខងារ សំរាប់ បិទ ឬ បើកប្រពន្ធ ដំណើការជាច្រើនរបស់ Registry នៃ Windows ដូចជា Taskmanager, Regedit, Command Promp និង ទំរង់ផ្សេងៗទៀត ជាច្រើន។ ហើយក៏មាន បន្ថែមដូចជា ប៊ូតុង Kill សំរាប់សំលាប់មេរោគ, ដែលវាបានដំណើរការចូលទៅកាន់ Class Root, ឬ ចុចទៅលើប៊ូតុង ShowHidden ដើម្បីធ្វើការបើក នូវ Hidden ដែលបិទដោយ មេរោគ ដើម្បីធ្វការបង្ហាញនូវ File មួយចំនួនដែលបាន លាក់។

2 - Editor ជាទីតាំងមួយសំរាប់ ឲ្យលោកអ្នកអាច ធ្វើការ ប្រើប្រាស់ដូចជាៈ ការបិទ​ ឬ បើកនូវ Write Protect USB Drive, ធ្វើការ Rename នូវ Hard Drive របស់លោកអ្នក, និង Enable កម្មវិធី ជាច្រើនទៀតរបស់ Microsoft ដែលត្រូវបាន បិទដោយ ពពួគ មេរោគ។

3 - AddRemove គឺគ្រានតែជាទីតាំងមួយ ដែល ខ្ញុំបាទដាកបង្ហាញ សំរាប់បង្កើតទំរង់ជាច្រើន ទៅលើ Right Click លើ Desktop ដែលវាអាចប្រើទៅលើគ្រប់ Windows ទាំងអស់ដូចគ្នា ដែលជាពិសេស គឺ ការប្រើទៅលើ Windows 8 ដែលវាជួយសំរួលក្នុងការប្រើប្រាស់ដូចជា Shutdown, Restart, Sleep, Add Remove Program ... នូវពេលដែលលោកអ្នក បាន ចុច R-Click លើផ្ទាំង Deskttop។

4 - Help គឺខ្ញុំបាទប្រើសំរាប់បង្ហាញនូវ ទំរង់ នៃការប្រើប្រាស់កម្មវិធី ដែលវាមានតែ ភាសា ខ្មែរ និង អង្លេស តែប៉ុន្នោះ។


Download Program Here
Size: 168 KB