Saturday, July 13, 2013

LiberKey V.5.7.0530 បញ្ជូលកម្មវិធីទៅក្នុង USB External និង CD



ប្រសិនបើ​អ្នក​ធ្លាប់​តែ​ប្រើ​ប្រាស់​កម្មវិធី​មួយចំនួន​ដែល​មាននៅ​ក្នុង​កុំព្យូទ័រ​របស់អ្នក​ហើយអ្នកចង់​ប្រើ​ប្រាស់​កម្មវិធី​
​ទាំងនោះ​នៅ​ក្នុង​កុំព្យូទ័រ​ផ្សេងទៀត​ដែល​មិនមាន​កម្មវិធី​ទាំងនោះ​តើអ្នក​នឹងត្រូវ​ធ្វើ​យ៉ាង​មេច?
ឧទាហរណ៍៖ អ្នក​ធ្លាប់​តែ​ប្រើ​ប្រាស់​កម្មវិធី Opera web browser សម្រាប់​ប្រើ​ប្រាស់​អ៊ីនធឺណេត​នៅ​ក្នុង​កុំព្យូទ័រ​របស់
អ្នក ប៉ុន្តែ​ពេល​ដែល​អ្នកទៅ​ប្រើ​ប្រាស់​កុំព្យូទ័រ​ផ្សេងវាមិនមាន​កម្មវិធី​Opera នោះទេ ។
ដូចនេះ ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រើ​កម្មវិធី​កាន់តែ​ងាយស្រួល អ្នកអាចដាក់​បញ្ចូល​វាទៅ​ក្នុង USB Flash របស់អ្នក​ដោយ​ប្រើ​កម្មវិធី LiberKey ។ LiberKey ជា​កម្មវិធី​មួយ​សម្រាប់​ផ្ទុកពពួក portable application ដែល​យើងអាចយកបានពី​អ៊ីនធឺណេត ។
Portable Application ជាពពួកapplication ដែល​គេ​ប្រើ​ប្រាស់​វាបានដោយមិនចាំបាច់​ដំឡើង​ឡើយហើយគេអាចយកពពួកapplication ទាំងនេះទៅ​ប្រើ​ប្រាស់​ដោយចល័តពោលគឺគេអាចcopy ពពួកapplication ទាំងនេះទៅ​ប្រើ​ប្រាស់​ពី​កុំព្យូទ័រ​មួយទៅ​កុំព្យូទ័រ​មួយទៀតបាន​យ៉ាង​ងាយស្រួល​តាមរយៈ​ការcopy ចូល​ក្នុង flash  external hard disk ឬ​CD ជាដើម ។

ដើម្បីបញ្ជូល កម្មវិធី ទៅកាន់ LiberKey យើងត្រូវចូលទៅកាន់ Website LiberKey

Download Here

No comments:

Post a Comment