Saturday, July 27, 2013

គ្រប់គ្រងអ៊ីនធឺណែតជាមួយ Chrome Memory Redirect



Chrom Memory Redirect គឺជា Add មួយដែលបានធ្វើការបង្កើត ឡើងដោយ Google ដើម្បីធ្វើការគ្រប់ គ្រង និង ត្រួតពិនិត្យ ទៅលើកម្មវិធី ទាំងឡាយណា ដែលប្រើប្រាស់ នៅលើប្រព័ន្ធ អ៊ីនធឺណែត និង ធ្វើការត្រួតពិនិត្យ ទៅលើល្បឿន នៃការប្រើប្រាស់ អ៊ីនធឺណែត នៅពេលដែលយើង បានបើកទៅលើ វ៉ិបសាយ ណាមួយ។

កម្មវិធីនេះ គឺវាផ្តល់ភាពងាយស្រួលដល់យើង ក្នុងការត្រួតពិនិត្យ ដោយវា បានកំណត់បង្ហាញ ទៅលើល្បឿននៃ ការប្រើប្រាស់ ទៅលើ វ៉ិបសាយនីមួយៗ បានយ៉ាង ពិតប្រាកដ និង វា ធ្វើការបូកបញ្ជូល ទៅលើទំហំសរុប នៃការប្រើ វ៉ិបសាយទាំងអស់។

ដើម្បីបើកកម្មវិធីនេះប្រើ យើងត្រូវចូលទៅកាន់ chrome://memory-redirect/ នៅក្នុងប្រអប់ Address/URL រឺចូលទៅកាន់ Settings >> Tools >> Task Manager >> “Stats for nerds” or
Shift+Esc >> “Stats for nerds”

No comments:

Post a Comment