Thursday, July 18, 2013

ទាញយកឯកសារមកវិញ នៅពេលមេរោគបំលែងឲ្យទៅជា Shortcut នៅលើ USB Flash



ក្នុងការ Copy ចម្លងឯកសារ ពីកុំព្យូទ័រទៅ Flash Drive គឺវាអាច ធ្វើឲ្យមានការឆ្លងមេរោគ តាមរយះ ពី កុំព្យូទ័រចូល ទៅកាន់ Flash របស់យើង បានយ៉ាងងាយស្រួល។ នៅពេលនេះ ខ្ញុំបាទសូមលើកយក នូវបញ្ហាមួយ ដែលប្រហែល ជាលោក អ្នក ក៏ធ្លាប់ជួបនឹងវាពីមុនដែរមើលទៅ ដែលមេរោគនេះ ខ្ញុំបាទបានដាក់ ឈ្មោះឲ្យវាថា ជាមេរោគ Shortcut។

នៅពេលដែលវា បានឆ្លងចូលទៅក្នុង Flash របស់យើងពេលណា នោះឯកសារ ដែលនៅក្នុង Flash របស់យើងទាំងអស់ នឹង លាក់បាត់ រួច វានឹងធ្វើការបង្កើត Shortcut ទៅតាមប្រភេទ​File និង Directory នីមួយៗ ដែលមានឈ្មោះដូចគ្នា។ 

វិធីលុបមេរោគនេះពីក្នុង Flash

យើងត្រូវចូលទៅកាន់ Command Prompt (CMD) ដោយធ្វើតាមទំរង់ខាងក្រោមៈ
- ចូលទៅកាន់ USB Drive ឧៈ F:
- បន្ទាប់មកវាយ attrib -a -r -s -h /s /d
- បន្ទាប់មកទៀត ធ្វើការ លុប Shortcut ចោលទាំងអស់ និង File ឬ Folder ដែលមិនស្គាល់ចោល។

No comments:

Post a Comment